ទទួលទាន ពោតពណ៌ស្វាយ ប្រឆាំងនឹងជំងឺមហារីក ដែលយើងមិនធ្លាប់ដឹង | Khmer-note.com

ទទួលទាន ពោតពណ៌ស្វាយ ប្រឆាំងនឹងជំងឺមហារីក ដែលយើងមិនធ្លាប់ដឹង

តើប្រិយមិត្តដែលឃើញពោតពណ៌ស្វាយដែរ ឬ​ទេ ? ប្រសិនបើប្រិយមិត្តឆ្ងល់ថាតើអ្វីទៅជា ពោតពណ៌ស្វាយ ហើយវាមានប្រយោជន៍អ្វីខ្លះដល់សុខភាព សូមអានអត្ថបទនេះទាំងអស់គ្នា ។ ពោតពណ៌ស្វាយ ពេលខ្លះគេហៅថាពោត ពណ៌ខៀវ គឺស្ថិតនៅក្នុងប្រភេទដូចគ្នាទៅនឹងពោតធម្មតាដែរ​ គ្រាន់តែវាមានគ្រាប់ពណ៌ស្វាយដុត​ ។ វាត្រូវបានគេស្គាល់ថាជាប្រភេទពោតដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្វិភាព ដែលអាចប្រឆាំងនឹងការរលាក និងអាចបង្ការជំងឺមហារីក ។

១. ប្រឆាំងនឹងជម្ងឺមហារីក
យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើងនៅសាកលវិទ្យាល័យរដ្ឋអូហៃយ៉ូបានរកឃើញថា សារធាតុ anthocyanins នៅក្នុងពោតពណ៌ស្វាយបានសម្លាប់កោសិកាមហារីកនៅក្នុង បាន 20% ។ អ្នកវិទ្យាសាស្រ្តបានធ្វើការធៀប anthocyanins នៅក្នុងពោតពណ៌ស្វាយ និង នៅក្នុង រុក្ខជាតិផ្សេងគ្នាដូចជា: ទំពាំងបាយជូរ ការ៉ុត ស្វាយ និងផ្លែប៊ឺរី ។

២. ការពារភាពធាត់
យោងតាមការសិក្សាមួយដែលធ្វើឡើងនៅសាកលវិទ្យាល័យ Doshisha នៅប្រទេសជប៉ុន សារធាតុ anthocyanin C3G នៅក្នុងពោតតពណ៌ស្វាយមានគុណសម្បត្តិប្រឆាំងនឹងការធាត់។

៣. ប្រឆាំងនឹងការរលាក
យោងតាមការស្រាវជ្រាវមួយបានធ្វើឡើងនៅសាកលវិទ្យាល័យ Tokai នៅប្រទេសជប៉ុន anthocyanin C3G នៅក្នុងពោតពណស្វាយ​ មានគុណសម្បត្តិប្រឆាំងនឹងការរលាក។ នេះគឺជាផលប្រយោជន៍មួយ ដែលធំធេងរបស់វា ។ ផលប្រយោជន៍សំរាប់សុខភាពរបស់ ពោតពណ៌ស្វាយនឹងត្រូវបន្តកើនឡើងនៅក្នុងការស្រាវជ្រាវថ្មីទៀត ។ ដូច្នេះអ្នកគួរតែបញ្ចូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ៕

natural-organic-purple-corn-1

ដោយ៖ សេម
ខ្មែរណូត
ប្រភព៖ yourstylishlife

មតិ