'

អាងងូតទឹកជប៉ុន អាចអោយមនុស្សប្រុសនិងស្រី ងូតទឹកស្រាតជាមួយគ្នា !

ជប៉ុន៖ វាជាវប្បធម៌របស់ជប៉ុនតាំងពីយូរណាស់មកហើយ ដែលមនុស្សប្រុស និងមនុស្សស្រីអាចងូតទឹកស្រាត ជាមួយគ្នា នៅក្នុងអាងងូតទឹកសាធារណៈ។ តាមប្រភពពត៌មាន បានអោយដឹងថា វប្បធម៌មួយនេះ ត្រូវបានគេយកមក ប្រើប្រាស់ក្នុងរដូវក្តៅ ដែលជាពេលដែលមនុស្សប្រុស និងស្រី ត្រូវបានអនុញ្ញាត អោយងូតទឹកស្រាតជាមួយគ្នា ហើយក៍ជាពេលដែល ភ្ញៀវទេសចរណ៍ចូលមកលេង កំសាន្ត ក្នុងប្រទេសជប៉ុនច្រើនផងដែរ។ ប្រភពពត៌មាន ដដែលបានបន្តអោយដឹងថា ក្នុងរដូវកាលមួយនេះ គឺមានភ្ញៀវទេសចរណ៍ចិន ដែលចូលមកលេងក្នុង ប្រទេសជប៉ុន ច្រើនជាងគេ ប៉ុន្តែចំពោះវប្បធម៌ជប៉ុន មួយនេះដែរ អនុញ្ញាតអោយ ងូតទឹកស្រាត ជាមួយគ្នា ត្រឹមម៉ោង ៩យប់តែប៉ុននោះ ដែលសរុបមកគឺ មានរយៈពេលតែ មួយម៉ោងទេ។ គួរបញ្ជាក់ផងដែរថា មនុស្សប្រុសស្រី ទាំងភ្ញៀវជាតិនិងអន្តរជាតិ អាចងូតទឹកស្រាត ជាមួយគ្នាបាន នៅក្នុងអាងងូតទឹក ដែលជាកម្មសិទ្ធិ របស់រដ្ឋាភិបាលតែ មួយគត់ ដោយមិនមាន ក្រុមហ៊ុនឯកជនណាមួយ អាចវិនិយោគបានឡើយ ហើយចំពោះតំលៃចូលងូតទឹកវិញ គេមិនទទួលបានពត៌មានច្បាស់លាស់ឡើយ។ តើប្រិយមិត្តណាខ្លះចង់ទៅ លេងប្រទេសជប៉ុនខ្លះ?

khmer-note

nam-nu-tran-nhu-nhong-tam-chung-o-nhat-ban-dde93f nam-nu-tran-nhu-nhong-tam-chung-o-nhat-ban-9c44ae nam-nu-tran-nhu-nhong-tam-chung-o-nhat-ban-280fb7


comments

Copyright © 2013 Khmer-note.com. All Rights Reserved. Designed by 3nokor.com. Hosted by