'

វាយដំប្រពន្ធ ព្រោះខឹងនាងលួចរួមភេទ ជាមួយសហាយ នៅក្នុងផ្ទះ

បុរសម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន និងចោទប្រកាន់ពីបទប្រើ អំពើហិង្សាលើប្រពន្ធ ក្រោយពី គាត់បានឃើញប្រពន្ធខ្លួនកំពុង លួចរួមភេទជាមួយសហាយ។ លោក Learnmore Matore អាយុ៣៨ឆ្នាំ បានប្រាប់តុលាការថា គាត់បានបាត់បង់ម្ចាស់ កាលខ្លួនឯង ពេលដែលគាត់ដើរ ចូលក្នុងបន្ទប់ ហើយក៏ ប្រទះឃើញប្រពន្ធរបស់គាត់កំពុងតែធ្វើ Oral Sex ជាមួយ សហាយ របស់នាង។ នាង Polite Chikanda អាយុ៣៧ឆ្នាំ រស់នៅតំបន់ Harare ប្រទេស Zimbabwe បានលួចមាន សហាយនៅក្នុងផ្ទះ ហើយក៏ត្រូវប្តីចាប់បានតែម្តង។ ហេតុការណ៍នេះបានកើត ឡើងពេលដែលលោក Matore ត្រលប់មកផ្ទះវិញវេលាម៉ោង៨យប់ ហើយក៏ប្រទះឃើញ ប្រពន្ធរបស់គាត់រួមរ័កជាមួយបុរសជាសហាយ ដែលត្រូវបានគេស្គាល់ថាឈ្មោះ Frank Mutumwe។ ដោយខឹងសម្បារ និងបាត់បង់ម្ចាស់លើខ្លួនឯង លោក Matore បានស្ទុះទៅវាយ ស្ត្រីជាប្រពន្ធ ខណៈដែលបុរសជាសហាយបានត្រឹមតែឈរមើល។ អ្នកស្រី Chikanda បាន រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ចំលែកឯលោក Matore ត្រូវបានប៉ូលីសចាប់ ខ្លួនធ្វើការផាកពិន័យ៥០ដុល្លារ រឺធ្វើការឃុំខ្លួន២០ថ្ងៃ។

Khmer-note

cheating_man

រូបតំណាង


comments

Copyright © 2013 Khmer-note.com. All Rights Reserved. Designed by 3nokor.com. Hosted by