
កាលពីម្សិលមិញ Khmer-note បានចុះផ្សាយរួចម្តងមកហើយពីការលេចធ្លាយរូបភាព Galaxy S4 ដែលជាទូរស័ព្ទ Smartphone ជំនាន់ថ្មីត្រកូល Galaxy S របស់ Samsung ហើយពេលនេះមានការលេចធ្លាយជាវីដេអូវិញម្តង ស្របពេលដែលការដាក់បង្ហាញជាផ្លូវការខិតជិតមកដល់គឺនៅថ្ងៃស្អែកនេះ។ វីដេអូនេះត្រូវបានថតចេញពីប្រភពមួយនៅប្រទេសចិន ដូច្នេះប្រព័ន្ធប្រតិបត្តិការរបស់វា គឺជាភាសាចិន ដែលធ្វើអោយយើងពិបាកនិងយល់ភាសារបស់គេបន្តិច តែគេបានរំពឹងទុកថា Galaxy S4 នេះនឹងមានអេក្រង់ 5-inch Super AMOLED បំពាក់ដោយ eight-core Exynos chipset, RAM 2GB និងកាមេរ៉ា 13MP ហើយអ្វីដែលពិសេសនោះគឺទូរស័ព្ទម៉ូដែលនេះបានបំពាក់ដោយបច្ចេកវិទ្យាថ្មី បញ្ជាដោយប្រើភ្នែក។
Sam
khmer-note
សូមជួយផ្តល់មតិ និងចែករំលែក
Powered by Facebook Comments







