'

រថយន្តកុងតឺន័រ បុកជាមួយរថយន្ត ខេមរៈ សេរីមន្ត ស្លាប់បុរស៤នាក់ និងរបួសស្រ្តី២នាក់,​ ខេមរៈ សេរីមន្ត រងរបួស, លោក ហេង ពិទូ មិនស្ថិតក្នុងហេតុការណ៌នោះទេ

- លោក ហេង ពិទូ ចេញមកបដិសេធថា លោកមិនបានស្ថិតនៅ ក្នុងហេតុការណ៍នោះទេ

ព្រះសីហនុ៖ យ៉ាងហោចណាស់ បុរសចំនួន៤នាក់ ទំនងជាតារាចម្រៀង និងតារាសម្តែង បានស្លាប់ នៅក្នុងរថយន្ត និងស្រ្តីពីរនាក់ បានរងរបួសធ្ងន់ ខណៈតារាចម្រៀង លោក ខេមរៈ សេរីមន្ត បានរងរបួសស្រាល ក្រោយពេលដែល រថយន្តរបស់ពួកគេ ត្រូវរថយន្ត កុងតឺន័រ របស់ក្រុមហ៊ុន អេសខេ បានបុកពេញ មួយទំហឹង នៅចំណុចបឹងត្រាំង តាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនុប ខេត្តព្រះសីហនុ កាលពីវេលា ម៉ោង ប្រហែល៩៖៣០នាទី យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ នេះ ចំណែកតារាចម្រៀង ហេង ពិទូ មិនស្ថិតក្នុងហេតុការណ៌នោះទេ។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក ធុនដ្រា មួយគ្រឿងពណ៌ស ដែលជិះនៅ ក្នុងរថយន្ត រួមមាន តារាចម្រៀង ខេមរៈសេរីមន្ត និងមនុស្សប្រុស-ស្រី ជិត១០នាក់ផ្សេងទៀត បានធ្វើដំណើរតាម បណ្តាយ ផ្លូវជាតិលេខ៤ ក្នុងទិសដៅ ឆ្ពោះទៅ ខេត្តព្រះសីហនុ លុះដល់ ចំណុចកើតហេតុ ស្រាប់តែមាន រថយន្ត កុងតឺន័រមួយគ្រឿង ពេលកំពុងចុះចំណត បានបុកមួយទំនឹង បណ្តាលឲ្យ អ្នកជិះនៅក្នុង រថយន្តស្លាប់៤នាក់ និងស្រ្តីពីរនាក់ រងរបួសធ្ងន់ ខណៈ តារាចម្រៀង ខេមរៈ សេរីមន្ត បានរងរបួសស្រាល ។

ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តសេនីយ៍ តាក់ វណ្ណថា បានថ្លែងឲ្យដឹងថា បុរសចំនួន៤នាក់ បានស្លាប់ និងស្រ្តីពីរនាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ខណៈលោក ខេមរៈ សេរីមន្តរងរបួសស្រាល ប៉ុន្តែមិនស្គាល់ អត្តសញ្ញាណនៅឡើយទេ។

យ៉ាងណាក៏ដោយ លោកស្នងការ បានបញ្ជាក់ថានៅកន្លែងកើហេតុ មានភ្លៀងធ្លាក់ ខ្លាំងពេក ដែលជាហេតុ នាំឲ្យពិបាក ជួយអន្តរាគមន៍ ។ ប៉ុន្តែលោកបានបញ្ជូន ជនរងគ្រោះទៅ កាន់មន្ទីរពេទ្យ ហើយ និងបានបញ្ជូនកម្លាំង សមត្ថកិច្ច ចុះទៅកន្លែងកើតហេតុ ៕

S-062

ដកស្រង់ចេញពី គេហទំព័រដើមអម្ពិល

07-03-2013-h-full

07-03-2013-i-full

រូបថតដកស្រង់ចេញពី គេហទំព័រ កម្ពុជាថ្មី

វីដេអូដកស្រង់ចេញពី គេហទំព័រ កម្ពុជាថ្មី


comments

Powered by Facebook Comments

Copyright © 2013 Khmer-note.com. All Rights Reserved. Designed by 3nokor. Hosted by