`

បបួលនាងឡើងសណ្ឋាគារ លួងលោមញ៉ាំស្រា រហូតដល់ស្រវឹង រួចវះយកក្រលៀន!

មនុស្សជាច្រើន​ មានការអាណិតអាសូរនាងជាខ្លាំង បន្ទាប់ពីអានអត្ថបទនេះ! សូមប្រិយមិត្តចំណាយពេល ២នាទី សំរាប់អានរឿងមួយនេះផង!

cauchuyenancapnoitangsoha.vn1-4b013

ប្រទេសចិន៖ នារីម្នាក់ដែលបានសិក្សានៅសាកលវិទ្យាល័យមួយរបស់ ប្រទេសចិន ឈ្មោះ A Sichuan University បានចូលរួមកម្មវិធីជប់លៀងរបស់មិត្តរួមថ្នាក់របស់នាង។ នាងមានអារម្មណ៍សប្បាយរីករាយជាខ្លាំងបន្ទាប់ពីនាង មានការជួបជុំមិត្តជាច្រើនរបស់នាង ហើយនាងបានញ៉ាំស្រាបៀរជាច្រើន និងច្រៀងរាំ។ មានបុរសជាច្រើនអង្គុយនៅទល់មុខនាង ក្រោយមកទៀតមានបុរសសង្ហាពីរនាក់បាន ចែចង់នាង និយាយជានាងជាច្រើន រហូតនាងព្រមទៅសណ្ឋាគារនៅជិតនោះ​។ បុរសទាំងពីរនាក់នោះបានលួងលោមនាង ញ៉ាំស្រាបៀរទៀតរហូតដល់នាងស្រវឹងខ្លាំង គេងលែងដឹងខ្លួន។ ក្រោយពេលដែលនាងភ្ញាក់ខ្លួនឡើង កាបូបលុយរបស់នាង ក៏មិនបាត់លុយ ហើយនាងក៏មិនត្រូវបានគេចាប់រំលោភដែរ ប៉ុន្តែនាងបានសង្កេតឃើញ មានកូនក្រដាស Note មួយប្រាប់នាងថា បើមិនចង់ស្លាប់ ឆាប់ Call ទៅ សង្គ្រោះបន្ទាន់ ១២០ ទៅ។ បន្ទាប់ពីនាងបាន Call​ នឹងរៀបរាប់ពីដំណើររឿងមក លោកគ្រូពេទ្យបានពិនិត្យឃើញថា នៅខាងក្រោយខ្នងរបស់នាងស្នាមវះកាត់មួយចង្អាម ហើយលោកគ្រូពេទ្យបានសន្នតថា នាងត្រូវបានគេវះយកក្រលៀនបាត់ហើយ។ លោកគ្រូពេទ្យបានបញ្ជាក់ថា ក្រលៀននោះប្រហែលជាលក់ក្នុងទីផ្សារងងឹត តម្លៃប្រហែលជា ៣០ ម៉ឺនដុល្លាសហរដ្ឋអាមេរិក។​ នាងមិនមានការឈឺចាប់ ដោយសារតែជនល្មើស បានឲ្យនាងញ៉ាំគ្រឿងស្រវឹងជាច្រើន នឹងដាក់សារជាតិម្យ៉ាង ហើយដាក់ទឹកកកពីក្រោយខ្នងនាងផង។ មិនយូរប៉ុន្មាននាងបានស្លាប់នៅមន្ទីរពេទ្យ ដោយសារតែនាង មិនមានក្រលៀនដូរ។ មនុស្សជាច្រើនសម្តែងនូវការអាណិតនាងជាខ្លាំង។

តើប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះរឿងនេះ? Khmer-note សង្ឃឹមថាមិនមានកើតឡើងនៅខ្មែរ ហើយសូមឲ្យយុវតី និងសុភាពនារីទាំងអស់ធ្វើការប្រុងប្រយ័ត្ន!

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Khmer-note

 

សូមជួយផ្តល់មតិ និងចែករំលែក

comments

Powered by Facebook Comments

Powered by Baju Grosiran
Website is Protected by Wordpress Protection from eDarpan.com.