`

សប្បុរសជន ឧបត្ថម្ភថវិកា ចំនួន៥០ដុល្លារ ដល់ស្រ្ដីមាន ផ្ទៃពោះ៦ខែ រងគ្រោះដោយ រលាកទឹកក្ដៅ

តាកែវ៖ បន្ទាប់ពី មជ្ឈមណ្ឌល សារព័ត៌មាន ដើមអម្ពិល បានចេញផ្សាយ នូវអត្ថបទមួយ ស្ដីអំពីស្រ្ដីម្នាក់ ដែលមាន ផ្ទៃពោះ៦ខែ និងទទួលរង ការរលាកទឹកក្ដៅ ដោយចៃដន្យ ក្នុងពេលដាំបាយ យកទៅហូបនោះ គឺស្រ្ដី ងិន ស្រីម៉ុម អាយុ៣១ឆ្នាំ រស់នៅ ភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី រួចមក មានសប្បុរសជន តាមរយៈ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បានឧបត្ថម្ភនូវថវិកា ចំនួន៥០ដុល្លារដល់ស្រ្តីរងគ្រោះ ដើម្បីយកទៅទិញថ្នាំ ព្យាបាល។

ថវិកាទាំងនេះត្រូវបានភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្តតាកែវ ប្រគល់ជូនស្រ្តី រងគ្រោះ រូបនេះ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។

ស្ដ្រីមានផ្ទៃពៅះ៦ខែបានគាំងបេះដូង ហើយដួសចូលទៅក្នុងទឹកក្ដៅ កំពុងតែពុះ បណ្ដាយឲ្យរលាកស្ទើរតែពាសពេញខ្លួន ប្រាណគ្មានសល់អ្វីសោះ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣  ។

យោងតាមការ រៀបរាប់របស់ស្រ្ដីរងគ្រោះឈ្មោះ ងិន ស្រីម៉ុម អាយុ៣១ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរីខេត្តតាកែវ បានឲ្យដឹងថា រូបនាងបានដួលចូល ទៅក្នុងឆ្នាំងទឹកក្ដៅ ដែលកំពុងតែពុះ ហើយទឹកក្ដៅនោះទៀតសោត គឺរូបនាងនិងប្ដី ដាំយកទៅចំការ គ្រាន់ បរិភោគ ក្នុង ខណៈដែលរូបនាងនិងប្ដីទៅធ្វើការស៊ីស្នូល កាប់ឆ្កាអស់កំលាំងនិងស្រែក ទឹកតែជាអកុសល ដែលរូបនាងមានជំងឺបេះដូង ហើយតែងតែគាំងបេះដូង ដួលសន្លប់ម្ដងៗ ហេតុដូចនេះនៅព្រឹកថ្ងៃ ដែលរូបនាងដួលសន្លប់ នោះគឺរូបនាងមានអារម្មណ៏មិនស្រួលខ្លួន តែដោយសារតែរូបនាង ត្រូវតែទៅស៊ី ស្នួល គេ (អ្នកជិតខាង) ទើបរូបនាង ត្រូវធ្វើការបង្ខំចិត្តធ្វើ ហើយបណ្ដាលឲ្យ ដួលសន្លប់បាត់បង់ស្មារតី ចូលទៅក្នុងឆ្នាំងទឹកក្ដៅបែបនេះ។

លោក រីម សាវី ដែលត្រូវជាប្ដីរបស់រងគ្រោះ បានឲ្យដឹងថា ក្នុងគ្រួសារ មានកូន៦នាក់ ថែមទាំងក្នុងផ្ទៃ របស់ប្រពន្ធគាត់មាន៦ខែទៀត ដូចនេះ គឺ៧នាក់ ចំពោះរូបគាត់និងប្រពន្ធរបស់គាត់បានរៀបការរអស់រយៈជាង១០ឆ្នាំ ទៅហើយតែដោយជីវភាពក្រីក្រ ទើបរូបគាត់និងប្រពន្ធ របស់គាត់ តែងតែស៊ីស្នួល អ្នកជិតខាងគ្រប់បែបយ៉ាង មិនថាការងាធ្ងន់ស្រាល យ៉ាងណានោះទេ រហូតមកដល់ពេល បច្ចុប្បន្ននេះគឺក្រុម គ្រួសាររបស់ គាត់ទាំងមូលមិនទាន់មានផ្ទះ សំបែងពិតប្រាកដនៅឡើយនោះទេ ជាអកុសលដែលក្នុងពេលថ្មីៗនេះគឺថ្ងៃទី២៤ ខែមករា ប្រពន្ធរបស់គាត់ បានដួលចូលទៅ ក្នុងឆ្នាំងទឹកក្ដៅ ដែលបណ្ដាលឲ្យទទួលរង របួសស្ទើរតែ ពាស ពេញរាងកាយ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រភព៖ ដើមអម្ពិល

សូមជួយផ្តល់មតិ និងចែករំលែក

comments

Powered by Facebook Comments

Powered by Baju Grosiran
Website is Protected by Wordpress Protection from eDarpan.com.