`

HTC One បានបង្ហាញពីតំលៃហើយ

1361506580-htc-one-m7-black1

ក្រោយពីធ្វើអោយទីផ្សារទូរស័ព្ទ Smartphone មានការភ្ញាក់​ផ្អើល​នឹង​ការ​ដាក់​បង្ហាញ HTC One រួចមក ពេលនេះក្រុមហ៊ុន HTC បាន​ដាក់​បង្ហាញពីតំលៃ Smartphone ប្រភេទនេះហើយ។ យោងតាមគេហ​ទំព័រផ្លូវការអ្នកផ្គត់ផ្គង់ទូរស័ព្ទនេះនៅចក្រភពអង់គ្លេស និង​អាឡឺម៉ង់​បាន​ដាក់​បង្ហាញតំលៃ Smartphone នេះហើយ គឺនៅអាឡឺម៉ង់ HTC One មានតំលៃ $872 (តំលៃមិនជាប់កុងត្រាទេ រឺ​ក៏​បង់​ថ្លៃ​ប្រើ​ប្រាស់​សេ​វា​ទូរស័ព្ទ $34 ក្នុង​មួយខែ យើងនឹងទទួលបានទូរស័ព្ទនេះឥតគិតថ្លៃ) ចំនែកនៅចក្រភពអង់គ្លេសវិញ ក្រុម​ហ៊ុន​សេវា​ទូរស័ព្ទ Vodafone បានលក់ HTC One ក្នុងតំលៃ $882 (មិនមានជាប់កុងត្រា)។ រងចាំ​មើលទាំងអស់គ្នាថា តើ HTC One នេះ​នឹង​មាន​តំលៃប៉ុន្មាននៅលើទីផ្សារប្រទេសកម្ពុជា?

ចុចត្រង់នេះដើម្បីមើលពីលក្ខណៈសម្បតិ្តរបស់ HTC One។

Khmer-note

1361506580-htc-one-m7-silver 1361506580-htc-one-m7-black

សូមជួយផ្តល់មតិ និងចែករំលែក

comments

Powered by Facebook Comments

Powered by Baju Grosiran
Website is Protected by Wordpress Protection from eDarpan.com.